Checked elsewhere / Sources

Fact Crescendo Cambodia

Fact Crescendo is an Indian fact-checking organisation that publishes in several Indian languages and runs sites for other Asian countries.

Checked by Fact Crescendo Cambodia27 Dec 2023CambodiaKhmer
PR Posted, Social Media User

“អាប​មាន​ពិត​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: វីដេអូ​ដែល​មាន​រូបភាព​អាប​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ មិន​មែន​ជា​ការ​ពិត​ជាក់​ស្ដែង​នោះ​ឡើយ។ វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។

Checked by Fact Crescendo Cambodia22 Dec 2023CambodiaKhmer
ធីអ៊ីនស៊ី ហតញ៉ូវ, Media

“កសិករ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​ប្រទះ​ឃើញ​ព្រះ​ខ័ន​រាជ្យ​បុរាណ។”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: ដាវ​ដែល​កសិករ​ម្នាក់​ប្រទះ​ឃើញ​នៅ​ខេត្ត​ព្រះវិហារ មិន​មែន​ជា​ព្រះ​ខ័ន​រាជ្យ​នោះ​ឡើយ។ អ្នក​ជំនាញ​ផ្នែក​បុរាណវត្ថុ​នៅ​សារមន្ទីរ​ជាតិ បាន​បញ្ជាក់​ថា ដាវ​នោះ​គ្រាន់​តែ​ជា​ដាវ​ផលិត​ឡើង​ថ្មី និង​មាន​លក់​នៅ​លើ​ទីផ្សារ។

Checked by Fact Crescendo Cambodia18 Dec 2023CambodiaKhmer
ព័ត៌មាន​បែកធ្លាយ, Social Media User

“បែក​ធ្លាយ​សកម្មភាព​លោក រ៉ុង ឈុន ជាមួយ​ស្រី​ស្នេហ៍... តាំង​ពី​មាន​អូន បង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ក្លាហាន​ដូច​មុន។”

Fact Crescendo Cambodia rated this: Misleading

Fact Crescendo Cambodia says: លោក រ៉ុង ឈុន បាន​ចាត់​ទុក​ការ​អះអាង​នេះ​ថា​ជា​ព័ត៌មាន​«មិន​ពិត» ហើយ​លោក​អះអាង​ថា លោក​គ្មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្ត្រី​នៅ​ក្នុង​វីដេអូ​នោះ​ឡើយ។ ប្រភព​នានា​ដែល​ស្គាល់​លោក រ៉ុង ឈុន ក៏​បញ្ជាក់​ថា ការ​អះអាង​ខាងលើ​នេះ គឺ​ជា​ព័ត៌…

Checked by Fact Crescendo Cambodia15 Dec 2023CambodiaKhmer
Modern Computer Technology, Social Media User

“ការ​រុក​រក​ឃើញ VGA នៅ​សម័យ លន់ នល់”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: រូបភាព​ទាំង​បួន​សន្លឹក​នេះ មិន​មែន​ជា​រូបថត​​បន្ទះ​ក្រាហ្វិក​កុំព្យូទ័រ​ពិត​ប្រាកដ​នោះ​ឡើយ។ រូបភាព​បន្ទះ​ក្រាហ្វិក​កុំព្យូទ័រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI)​តែ​ប៉ុណ្ណោះ។

Checked by Fact Crescendo Cambodia9 Dec 2023CambodiaKhmer
Cam News Center, Media

“ខ្មែរ ១៧​លាន​នាក់​ឃើញ​ហើយ​ចែក​រំលែក​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ផង អក្សរ​ខ្មែរ​យើង​ដែល​គេ​បាន​រក​ឃើញ​សរសេរ​មុន​គេ​បង្អស់​នៅ​សិលា​ចារឹក​អង្គរបុី​នៅ​ដើម​សតវត្សរ៍​ទី​៧ គឺ​នៅ​ឆ្នាំ​៦១១ នៃ​គ.ស.។”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: ផ្ទាំង​សិលា​ចារឹក​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នោះ មិន​មែន​ជា​រូបភាព​ផ្ទាំង​សិលា​ចារឹក​នៅ​តំបន់​អង្គរបុរី​នោះ​ឡើយ។ រូបភាព​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​សិលា​ចារឹក K.9 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ផ្សារដែក ដែនដី​កម្ពុជា​ក្រោម។

Checked by Fact Crescendo Cambodia4 Dec 2023CambodiaKhmer
Lyly Cambodia II, Political Activist

“យួន​ចូល​សញ្ជាតិ​១​ឆ្នាំ​ជាង​១០​ម៉ឺន​នាក់ ខ្មែរ​មាន​បារមី​ឡើង​ដល់​ឋាន​សួគ៌ អ្នក​គ្មាន​បារមី​ធ្លាក់​ដល់​ឋាន​នរក​ ២០៥០​រលាយ​ល្មម សង្វេគ​ប្រជាជាតិ​ខ្លួន​ណាស់!”

Fact Crescendo Cambodia rated this: Misleading

Fact Crescendo Cambodia says: មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន ១៤២​នាក់​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩​មក។ ក្រៅ​ពី​ចំនួន​នេះ ជន​ជាតិ​វៀតណាម​ផ្សេង​ទៀត​ កំពុង​រស់​នៅ​កម្ពុជា​ដោយ​កាន់​ប័ណ្ណ​ស្នាក់នៅ​ពណ៌​លឿង។

Niv Chamroeun II, Social media user

“More than 200 Muslim men in Gaza received Jesus recently because all 200 had dreams of Jesus on the same night. Praise God!”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: The image is not about 200 Muslim men who were converted to Christianity. The image is that Palestinian men hugged their family members upon their arrival in the Gaza Strip in April this year after they were evacuated f…

Checked by Fact Crescendo Cambodia25 Nov 2023CambodiaKhmer
Niv Chamroeun II, Social Media User

“បុរស​ប៉ាឡេស្ទីន​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា​បាន​ទទួល​យក​ព្រះ​យេស៊ូ​ដោយសារ​តែ​ពួកគេ​បាន​យល់​សប្តិ​ឃើញ​ព្រះ​យេស៊ូ​ដូច​គ្នា​ក្នុង​រាត្រី​តែ​មួយ។”

Fact Crescendo Cambodia rated this: False

Fact Crescendo Cambodia says: រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ក្រុម​បុរស​ប៉ាឡេស្ទីន​ដែល​បាន​បោះ​បង់​សាសនា​ឥស្លាម​ទៅ​ជឿ​លើ​ព្រះ​យេស៊ូ​នោះ​ឡើយ។ តាម​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ក្រុម​ជន​ជាតិ​​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​តំបន់​សង្គ្រាម​ក្នុង​ប្…

Checked by Fact Crescendo Cambodia23 Nov 2023CambodiaKhmer
Khmer Krom, Social Media User

“ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា។”

Fact Crescendo Cambodia rated this: Misleading

Fact Crescendo Cambodia says: តាម​ការ​ពិត រដ្ឋាភិបាល​វៀតណាម​ពុំ​បាន​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​ណា​មួយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​ដើម​កំណើត​ខ្មែរ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ​នោះ​ឡើយ។ ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀប​…